Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុមារី ៣នាក់ នៅស្រុកអង្គរបូរី ខេត្តតាកែវ ទទួលបានជំនួយមនុស្សធម៌

07-11-2024 19:03

(តាកែវ)៖ លោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុក លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី ខេត្តតាកែវ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះសាកសួរសុខទុក្ខក្រុមគ្រួសារក្មួយស្រី រស់ រំដួល អាយុ១២ឆ្នាំ ក្មួយស្រី រស់ និមល អាយុ ១០ឆ្នាំ និងក្មួយស្រី រស់ សុខ អាយុ៧ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី។

ដោយមើលឃើញពីការលំបាករបស់ក្មួយទាំង៣ ពុំមានសម្ភារៈសិក្សា សម្លៀកបំពាក់ និងសម្ភារៈផ្សេងទៀត លោក ឈឹម ធី វេជ្ជបណ្ឌិត ប៊ូ សុខលឿន និងលោក តាំង ហៀងឈុង ព្រមទាំងភរិយា បានជួយឧត្ថម្ភកង់ ៣គ្រឿង ផ្តល់ជូនដល់ក្មួយៗទាំង៣ សម្រាប់ធ្វើមធ្យោបាយធ្វើដំណើរទៅរៀន ហើយសម្ភារៈផ្សេងៗទៀតរួមមាន កាតាប៣ សម្លៀកបំពាក់សម្រាប់ពាក់ទៅរៀន ៣ឈុត សៀវភៅ៤០ក្បាល ប៊ិច១០ដើម ខ្មៅដៃ១០ ដើម និងសម្ភារៈសិក្សាមួយចំនួន ព្រមទាំងថវិកាចំនួន ២១៣ ៥០០រៀល៕