Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំនួន៣រូប ដោយពុំទទួលប្រាក់បំណាច់មុខងារ

07-11-2024 17:26

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន៣រូប ដោយពុំទទួលប្រាក់បំណាច់មុខងារ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ទីប្រឹក្សាទាំង៣រូប ដែលទទួលបានការតែងតាំងរួមមាន៖

ទី១៖ លោក លឹម សុជាតិ ជាទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយពុំទទួលប្រាក់បំណាច់មុខងារ
ទី២៖ លោក ជា មុនី ជាទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយពុំទទួលប្រាក់បំណាច់មុខងារ
និងទី៣៖ លោក យក់ ចំរើនឫទ្ធិ ជាទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយពុំទទួលប្រាក់បំណាច់មុខងារ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖