(កំពង់ស្ពឺ)៖ ប្រតិភូក្រសួងធម្មការ និងសាសនា ដឹកនាំដោយ លោក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិកា តំណាងរបស់លោករដ្ឋមន្ត្រី ក្រសួងធម្មការ រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ បាននាំអំណោយ និងចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិក្រាំងពង្រ ឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ក្នុងនោះដែរ លោករដ្ឋលេខាធិការ បានថ្លែងថា ដោយសារអាកាសធាតុ មានការប្រែប្រួល និងមានភ្លៀងជាប់ផ្ទួនៗ ធ្វើឲ្យមានការជនលិច ដូចនេះបងប្អូនត្រូវមានប្រុងប្រយត្ន័ខ្ពស់ ជាពិសេសបញ្ហាសុខភាពតែម្តង។
បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាឃុំវល្លស ក៏បាននាំយកនៅគ្រឿងឧបភោគ បរិភោគ ជូនចាស់ជោរា គ្មានទីពឹង និងទីទាល់ក្រ ទៅចែកជូនអ្នកកំពុងជួបបញ្ហាទាំងនោះ ផងដែរ៕