(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដូច្នេះក្រសួងទេសចរណ៍នឹងរៀបចំពន្លាទេសចរណ៍មួយកន្លែង ដែលស្ថិតនៅខាងជើងវេទិកាកិត្តិយសខាងមុខព្រះបរមរាជវាំង សម្រាប់ផ្តល់ជូនភ្ញៀវទេសចរអន្តរជាតិបានចូលរួមទស្សនាការប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមជាមួយនឹងការផ្តល់បដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរអន្តរជាតិ មានដូចជាការផ្តល់ជូនសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ និងការបំពាក់ទូរទស្សន៍ផ្សព្វផ្សាយអំពីតំបន់គោលដៅ សក្តានុពលទេសចរណ៍ផ្សេងៗ។
ក្រសួងទេសចរណ៍បានចាត់ទុកព្រឹត្តិការណ៍ពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ ជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរដែលមានតាំងពីបុរាណកាលមក និងជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖