Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀន មិនមែនជាឱសថ លើកកម្លាំង និងបង្កើនការចងចាំទេ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៤៧នាក់

07-11-2024 16:26

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ឃាត់ខ្លួនជនសង្ស័យ៤៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន៣៧នាក់
* ⁠ករណីជួញដូរ៤ករណី ឃាត់ខ្លួន៩នាក់⁠
* ⁠ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩០០៥ករណី ឃាត់ខ្លួន២២៧២០នាក់ (ស្រី១៧៥៧នាក់)៕