Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ប្រគល់រថយន្ត៣គ្រឿង ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

07-11-2024 16:06

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានដឹកនាំប្រតិភូរបស់សមាគម ធ្វើការប្រគល់រថយន្ត ៣គ្រឿង រួមទាំងថវិកាមួយចំនួនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបម្រើការក្នុងកិច្ចការរក្សាសន្តិសុខដល់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ព្រមទាំងសំណេះសំណាល ប្រកបដោយភាពសប្បាយរីករាយ ស្និទ្ធស្នាល និងភក្តីភាព ក្រោមដំបូលនៃសន្តិភាព និងកោតសរសើរចំពោះសមាជិក IDI ដែលបានលះបង់ទ្រព្យធនផ្ទាល់ខ្លួនដើម្បីចូលរួមឧបត្ថម្ភជូនដល់កងកម្លាំងនៃ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

សមាជិក IDI ដែលបានចូលរួមឧបត្ថម្ភរួមមានលោកបណ្ឌិត ហោ សេរីវឌ្ឍន៍, លោក ចាប សុភ័គ, ឧកញ៉ា អ៊ុច សោភ័ណ, ឧកញ៉ា ហួត សុខជា, លោក សៀង ឆាង, លោក ប៉ុល ពន្លឺ, លោក ដួង សុីឥន្ទ និងលោកស្រី មុជ លក្ខិណា។

គួរបញ្ជាក់ផងដែរ សមាគម IDI ជាសមាគមដែលមានការប្រមូលផ្តុំអ្នកវិនិយោគជាង ១០០នាក់ ចូលរួមវិនិយោគ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចនៃកម្ពុជា៕