(ខេត្តកំពត)៖ នាថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត សេង រឹទ្ធី អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ទីផ្សារឌីជីថល» ដល់សហគ្រាសធុនតូច និងមធ្យមដែលមានរយៈពេល២ថ្ងៃគឺ ថ្ងៃទី ០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ដល់ម៉ោង ៤៖០០ ល្ងាច នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ។
វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund និងរៀបចំដោយសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមជាមួយ Mekong Inclusive Ventures ដើម្បីបណ្ដុះបណ្ដាលជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ចំនួន២៥នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ ក្រោមអធិបតីភាព លោកបណ្ឌិត សេង រឹទ្ធី ព្រមទាំងលោកអនុប្រធានមន្ទីរផងដែរ ។