(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំត្រៀមរៀបចំមីទិ្ទញខួបអនុស្សាវរីយ៌លើកទី ៧១ នៃពិធីបុណ្យឯករាជរាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង ដែលកម្មវិធីនេះ នឹងប្រព្រឹត្តនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនវិមានឯករាជ្យ ក្រុងបាត់ដំបង ខាងមុខនេះ។

ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក សឿម ប៊ុនរិទ្ធ អភិបាលស្តីទី នៃគណ: អភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី អភិបាលក្រុង ស្រុកមន្ទីរ អង្គភាព នានា ជុំវិញខេត្ត កងកម្លាំងទាំងបី យុវជនអង្គភាព នានា និងពាក់ព័ន្ធមួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធ បានថ្លែងអំពីការត្រៀមរៀបចំពិធី ខួបលើកទី៧១ ពិធីបុណ្យឯករាជរាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤ នេះ ដែល រដ្ឋបាលខេត្តបាត់ដំបង ត្រូវរៀបចំនៅថ្ងៃទី១១ខែ វិច្ឆិកាឆ្នាំ២០២៤ នៅសួនវិមានឯករាជ្យ ក្រុងបាត់ដំបងខាងមុខនេះ ព្រមទាំងបានណែនាំដល់គ្រប់អង្គភាព ត្រូវរៀបចំកូរ៉ោន ទៅតាមខ្នាតដែលបានកំណត់រួចហើយ និង ត្រូវប្រមូលមន្រ្តីនៅតាមអង្គភាពនានា ចូលរួមឲ្យបានច្រើនកុះករ ដើម្បីអបអរសាទររំលឹកខួបលើកទី៧១ ពិធីបុណ្យឯករាជរាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៤ ដែលជាបុណ្យជាតិដ៏ធំនេះ និងជាប្រវត្តិសាស្រ្ប្រទេសតជាតិខ្មែរយើង។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខេត្តស្តីទី និងសមាជិកអង្គប្រជុំទាំងអស់បានឯកភាពគ្នា ធ្វើកិច្ចការនេះ ដោយមានគ្រឿង សំភារ: គ្រប់គ្រាន់ញាំងឲ្យកម្មវិធីនេះ ប្រព្រឹត្តទៅនៅខេត្តបាត់ដំបងយើង បានរលូន ល្អប្រសើរ និងជោគជ័យផងដែរ។