(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ម៉ោងប្រហែល២៣៖២៥នាទី នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំលាំងផ្នែកយុត្តិធម៌ នគរបាលខណ្ឌទួលគោកសហការ ជាមួយកំលាំងកងអន្តរាគម ន៍ពិសេសនិងកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានល្បាតជួបប្រទះជនសង្ស័យ០១នាក់ជាអនិតិជនកំពុងឈរលក់គ្រឿងញៀន ក៏ធ្វើការឃាត់ខ្លួនជាក់ស្តែងនិងឆែក ត្រួតពិនិត្យខ្លួនរកឃើញក្រាមពណ៌សថ្លា ដែលសង្ស័យជា សារជាតិញៀនចំនួន២៤ថង់តូច។

ជនសង្ស័យឈ្មោះ បាន សុខគឿន ហៅ គឿន ភេទប្រុស អាយុ១១ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលមុខវត្តនាគវ័ន្ត ផ្លូវលេខ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

វត្ថុតាងដែលបានចាប់យកមាន: ក្រាមពណ៌សថ្លាដែលសង្ស័យជា សារជាតិញៀនចំនួន២៤ថង់តូច និង-ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាក Nokia ពណ៌ខ្មៅ និងម៉ាក Sony ពណ៌ស)។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ ឃាត់ខ្លួននៅអធិការដ្ឋានដើម្បី សាកសួរតាមនិតិវិធី៕