(យូណាន-ចិន)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ វិច្ឆិកា ២០២៤នេះ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ ACMECS លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅរកការតភ្ជាប់ដោយរលូន សម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន៕