(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន បានប្រកាសអបអរសាទរដល់​របាំព្រះរាជទ្រព្យរបស់កម្ពុជា ខណៈដែលថ្ងៃទី0៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃដ៏វិសេសវិសាលបំផុត នៃខួបទី២១ឆ្នាំ ដែលកម្ពុជាបានចុះបញ្ជី «របាំព្រះរាជទ្រព្យ» គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៍អរូបីនៃមនុស្សជាតិ។ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។

របាំ​ព្រះ​រាជ​ទ្រព្យ​ (English: Royal Ballet of Cambodia) ជារបាំនៃ​ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាងប្រណិតភាពនៃសម្លៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាត គួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ​។

របាំ​ព្រះ​រាជ​ទ្រព្យ​ គឺជារបាំដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេចនរោត្តម ដែលរបាំនេះបានជាប់ក្នុងបញ្ជីបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី0៧ ខែវិច្ឆិកា ឆ្នាំ២០០៣៕