Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: ចំនួនអ្នកស្លាប់ដោយសារព្យុះ Hurricane Matthew នៅសហរដ្ឋអាមេរិកបានកើនដល់១៧នាក់

10-10-2016 07:45

(អាមេរិក)៖ រហូតមកដល់ពេលនេះចំនួនមនុស្សស្លាប់ នៅប្រទេសហៃទី ដែលបណ្តាលមកពី ព្យុះ Hurricane Matthew ដែលជាព្យុះដ៏អាក្រក់បំផុតប្រចាំទសវត្សរ៍ បានកើនឡើងដល់ជាង៩០០នាក់ ហើយវាក៏បានផ្តាច់ ជីវិតប្រជាជនអាមេរិកយ៉ាងហោចណាស់ ១៧នាក់ ខណៈមនុស្សជិត២លាននាក់ គ្មានអគ្គីសនីប្រើប្រាស់ និង រាប់ពាន់នាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាមការផ្សាយរបស់សារព័ត៌ មាន បារំាង Le Figaro នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ លោក បារ៉ាក់ អូបាម៉ា ក៏បានប្រកាសដាក់រដ្ឋ Florida និង រដ្ឋ Georgia ក្នុងគ្រាមានអាសន្ន ដើម្បីជួយសម្រួលដល់ប្រតិបត្តិការជួយសង្រ្គោះផងដែរ។

សូមជំរាបថា នៅរដ្ឋ North Carolina មានមនុស្ស៨នាក់ បានស្លាប់បាត់បង់ជីវិត រដ្ឋ Florida មាន៥នាក់ រដ្ឋ Georgia ៣នាក់ និង១នាក់ នៅក្នុងរដ្ឋ North Carolina។ ចំណែកឯភិបាលរដ្ឋ North Carolina បានឱ្យ ដឹងថា មានប្រតិបត្តិការជួយសង្រ្គោះជាង ៨៧៧ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ឈានចូល ថ្ងៃអាទិត្យ ដោយក្នុងនោះមាន ៥០០ ប្រតិបត្តិការជួយសង្រ្គោះ ធ្វើឡើងនៅក្នុងតំបន់ Cumberland​៕