(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១៦នាក់ និង មុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ២.០ក្រាម, ៣កញ្ចប់ធំ និង១កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណី ឃាត់ខ្លួន១០នាក់ នគរបាលខេត្តព្រះសីហនុ បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្រ្កាប១ករណីឃាត់ខ្លួន២នាក់, និងនគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់៕