(ភ្នំពេញ)៖ យោងតាមគេហទំព័ររបស់ អគ្គស្នងការនគបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើយចំនួន៤លើក (យប់២លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២នាក់ របួសធ្ងន់ចំនួន៦នាក់ និងរបួសស្រាលចំនួន២នាក់។
គ្រោះថ្នាក់ទាំង៤លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដ សរុបចំនួន៧គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន១លើក បត់គ្រោះថ្នាក់១លើក ស្រវឹង១លើក មិនប្រកាន់ស្ដាំ១លើក៕