Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវិដេអូ កម្ពុជា ឈ្នះស្រីលង្កា ៤-០ ក្នុងមិត្តភាពអន្តរជាតិ

09-10-2016 21:26

(ភ្នំពេញ)៖ កីឡាករនាំសំណាង ស្រឿង វិសាល និងមិត្តរួមក្រុម ធារី ចន្ថាប៊ីន សុទ្ធតែរកគ្រាប់បំប៉ោងសំណាញ់ទីបានម្នាក់ ១គ្រាប់ដូចគ្នាក្នុងវគ្គទី១ ដែលជាការបង្កើតឱកាស យ៉ាងច្រើនពី ចាន់ វឌ្ឍនាកា។

ជាមួយគ្នានោះ កីឡាករមកពីខេត្តក្រចេះ កែវ សុខផេង ដែលត្រូវបានប្តូរចូលក្នុងវគ្គទី២ នោះរកបាន២គ្រាប់ម្នាក់ឯងនៅនាទី ទី៦៩ និងនាទីទី៩០ ដើម្បីយកឈ្នះស្រីលង្កា ៤-០ ដោយមានអ្នកចាំទី ស៊ូ យ៉ាទី សង្រ្គោះបាល់មិនរបូតសូម្បី ១គ្រាប់ឡើយ។

សូមទស្សនាវិដេអូ HighLight មានដូចខាងក្រោម៖