(ឥណ្ឌូនេស៉ី)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី។
សមាសភាពអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុចំនួន ៤០ប្រទេសសរុប ៩៤ស្ថាប័នជាសមាជិករបស់ សមាគម ADFIAP។
វេទិកាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍ ដែលបញ្ចេញកាបូនតិច»។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ បណ្ឌិត កៅ ថាច បានរំលេចថា គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ គឺជាកាតាលីករសម្រាប់ការបោះជំហាន ប្រកបដោយសមធម៌ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ដែលបញ្ចេញកាបូនតិច៕