(ស៊ីដន)៖ ប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ច្រើនជាង៦០០នាក់ រួមនឹងសមាជិកសភាអូស្ត្រាលី ជាច្រើនរូបផងនោះ បានអញ្ជើញ ចូលរួមក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គី មហាគ្រួសារខ្មែរ-អូស្ត្រាលី នៅរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅភោជនីយដ្ឋាន វិមានផ្កាយមាស សង្កាត់ខាប្រាម៉ាថា ក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ។
ក្នុងពិធីនោះ លោក ហ៊ុន ម៉ាណែត បានសំណេះសំណាល ដោយសម្តែងក្តីរីករាយ និងមោទនភាពបំផុតដែលបានអញ្ជើញ មកជួបផ្ទាល់ ជាមួយបងប្អូនប្រជាពលខ្មែររស់នៅ ប្រទេសអូស្រ្តាលីនាពេលនេះ។
នៅក្នុងពិធីទទួលអាហារសាមគ្គី មហាគ្រួសារខ្មែរ-អូស្ត្រាលីនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំពីសុខសន្តិភាព របស់កម្ពុជា ដែលបច្ចុប្បន្នមានការអភិវឌ្ឍ មិនដូចការលើកឡើងរបស់មនុស្សមួយចំនួនថា កម្ពុជាអស្ថេរភាព និងមានសង្គ្រាម៕