(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន ៦រូប។

ក្នុងសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៤ បញ្ជាក់ថា៖

* ១៖ លោក ផៃ ប៊ុនឈឿន ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការបរិស្ថាន
* ២៖ លោក ជា បូរ៉ា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទេសចរណ៍
* ៣៖ លោក ប្រាក់ សំអឿន ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការទំនាក់ទំនងជាមួយសង្គមស៊ីវិល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ
* ៤៖ លោក សរ សុវណ្ណ ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែនដី នគររូបនីយកម្ម និងសំណង់
* ៥៖ លោក ជា តារា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការអតីតយុទ្ធជន
* ៦៖ លោក សូ ម៉ារ៉ា ទទួលបន្ទុកជួយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕

ខាងក្រោមនេះជាសេចក្តីសម្រេច៖