Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំក្រុមយុវជនចុះជួបប្រជាពលរដ្ឋ ដើម្បីចែករំលែកវិធីសាស្ត្រ ផ្នែកសុខាភិបាល និងផ្ដល់ជូនអំណោយមួយចំនួន

09-10-2016 16:49

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំ និងចូលរួមជាមួយសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែ ដើម្បីពាំនាំនូវវិធីសាស្រ្តល្អៗ ពាក់ព័ន្ធនឹងផ្នែកសុខាភិបាល ណែនាំដល់ពួកគាត់ ក្នុងការថែទាំសុខភាពប្រចាំថ្ងៃ។

សកម្មភាពសប្បុរសធម៌នេះ ក៏មានការចូលរួមពី ក្រុមនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ក្រុមយុវជន សហភាសហព័ន្ធយុវជនកម្ពុជាប្រចាំខណ្ឌ សង្កាត់នានាផងដែរ ដែលបានចុះជួបប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ប្រកបដោយភាព ជិតស្និត។

លោក ជា ពិសី បានឱ្យដឹងថា ក្រៅពីការណែនាំនូវវិធីសាស្ត្រល្អៗ ពាក់ព័ន្ធនឹងផ្នែកសុខាភិបាល ក្នុងការថែទាំសុខភាពប្រចាំថ្ងៃខាងលើ ក្រុមការងារក៏បានផ្តល់ជូននូវ ថ្នាំសង្កូវ គ្រឿងឧបភោគ-បរិភោគមួយចំនួន ផងដែរ៕