(ភ្នំពេញ)៖ វិទ្យាស្ថានជាតិទេសចរណ៍ នៃក្រសួងទេសចរណ៍កម្ពុជា និងសាកលវិទ្យាល័យយូណានមីនជូ នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកិច្ចសហប្រតិបត្តិការជំរុញ និងគាំទ្រការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕