(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិបានមើលលើកឡើងថា ស្ថានភាពរបស់ពិភពលោកទំនងជាស្ថិតនៅក្នុងស្ថានភាពដដែល បើសិនជាបក្សប្រជាធិបតេយ្យឈ្នះឆ្នោតនាថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ ប៉ុន្តែបើបក្សសាធារណរដ្ឋឈ្នះឆ្នោត ស្ថានភាពរបស់ពិភពលោកអាចនឹងកាន់តែឡើងកម្ដៅជាបច្ចុប្បន្នទៅទៀត។ ការលើកឡើងបែបនេះរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
បើតាមលោក ម៉ារ យ៉ារិទ្ធ ពិភពលោកអាចមានការព្រួយបារម្ភច្រើន បើសិនជាលោក ដូ ណាល់ត្រាំ ឈ្នះឆ្នោត ការបារម្ភមុនគេគឺបញ្ហាសន្តិភាព តាមរយៈគោលនយោបាយ America First របស់លោកត្រាំ, បញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាមនុស្សធម៌អន្តរជាតិ នឹងកាន់តែលំបាកជាងពេលបច្ចុប្បន្នបើសិនជាលោក ដូ ណាល់ត្រាំ ឈ្នះឆ្នោត។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖