(កំពង់ចាម)៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ បានចុះជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីចូលនិវត្តន៍ នៅទូទាំងស្រុកអូរាំងឪ។
នៅក្នុងឱកាសនោះ លោកតំណាងរាស្រ្ត បានជំរាបជូនលោកអ៊ុំ ពូ មីង បងៗ បានជ្រាបពីវឌ្ឍនភាព ការរីកចំរើនគ្រប់វិស័យជាពិសេស កិត្តិសព្ទ ល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងនាមជារដ្ឋឯករាជ្យមួយ។
លោកតំណាងរាស្រ្តក៏បានពាំនាំសេចក្តីនឹករឭក និងការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងលោកជំទាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកកបាទក្រហម កម្ពុជា ជូនចំពោះ អ៊ុ ពូ មីង បងៗទាំងអស់ដែលមានវត្តមាន នៅទីនេះផងដែរ។
លោកតំណាងរាស្រ្ត ក៏បានសំដែងនូវការគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងលះបង់ គ្រប់បែបយ៉ាងក្នុងការ បម្រើជាតិមាតុភូមិ របស់លោកអ៊ុ ពូ មីង បងៗទាំងអស់ ដែលធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយនិងការវិវត្តន៍ រីកចំរើនជឿនលឿនលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ។
លោកបានបន្ថែមថា ពិតមែនតែលោកអ៊ុ ពូ មីង បងៗ បានចូលនិវត្តន៍ហើយក៏ដោយ ប៉ុន្តែកាតព្វកិច្ចចូលរួមចំណែកក្នុងការកសាង ជាតិមាតុភូមិ នៅតែមាន យើងត្រូវការចាំបាច់វត្តមានរបស់លោកអ៊ុ ពូ មីង បងៗ ក្នុងការចែករំលែកបទពិសោធន៍ ព័ត៌មាន ចំណេះដឹង ការណែនាំចង្អុលបង្ហាញឱ្យយុវជនជំនាន់ក្រោយដើរលើផ្លូវត្រូវ ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពវឌ្ឍនភាព ជាដរាបរៀងទៅ។
តាមការស្នើសុំពីប្រជាពលរដ្ឋនៅភូមិថ្មីសែនជ័យ ឃុំទួលសូភី ចំពោះការខ្វះខាតទឹកប្រើប្រាស់នោះលោក ចាយ បូរិន បានផ្តល់ អណ្តូងស្នប់ផងដែរ។
ជាមួយគ្នានេះលោក ចាយ បូរិន ក៏បានស្នើសុំឱ្យ លោកអ៊ុ ពូ មីង បងៗ ទាំងអស់មេត្តាយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួននិងជួយ ណែនាំកូនចៅទាំងនៅក្នុងគ្រួសារ ក៏ដូចជាក្នុងមូលដ្ឋានរស់នៅឱ្យចេះសាងនូវអំពើល្អ ចេះសាមគ្គី ស្រឡាញ់រាប់អានគ្នាជាបងប្អូនចេះជួយ គ្នាទៅវិញទៅមក គោរពច្បាប់សង្គម ច្បាប់ចរាចរណ៍ ជៀសវាងឱ្យបាននូវការប្រើអំពើហឹង្សាគ្រប់ប្រភេទ ជាពិសេសជៀសឱ្យផុតពី គ្រឿងញៀន។
លោក ចាយ បូរិន ក៏បានក្រើនរំលឹក និងជំរុញដល់អ៊ុំ ពូ មីង បងៗ និវត្តន៍ជនទាំងអស់ រួមជាមួយនឹងកូនចៅអញ្ជើញទៅចុះ ឈ្មោះបោះឆ្នោត ឱ្យបានទាន់ពេលវេលាគ្រប់ៗគ្នា៕