(កំពង់ឆ្នាំង)៖ សហគមន៍កសិកម្មដែលប្រជាកសិករនៅក្នុងភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចងក្រងសហគមន៍នេះឡើង គឺដើម្បីផលិតដំណាំកសិកម្មផ្សេងៗ និងចិញ្ចឹមសត្វបែ បធម្មជាតិដោយមិនប្រើសារធាតុគីមី ពិសេសដោយផ្ដោតសំខាន់ទៅលើការផលិតស្រូវផ្ការំដួលទាំងស្រូវសេរីរាង្គ ទាំងការផលិតគ្រាប់ពូជស្រូវផ្ការំដួល សម្រាប់លក់ផ្គត់ផ្គង់នៅក្នុងសហគមន៍ផង និងលក់ទៅតាមបណ្ដាទីផ្សារនានា ទាំងក្នុងខេត្ត និងក្រៅខេត្តផងដែរ។
លោក ញ៉េប ជា ជាប្រធានត្រួតពិនិត្យក្នុងសហគមន៍ខាងលើនេះ បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ឲ្យដឹងថា សហគមន៍នេះមានឈ្មោះថា សហគមន៍កសិកម្មកសិករអណ្ដូងប្រេងក្រាំង លាវថ្មី សហគមន៍នេះដែរ បានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ដែលសមាជិកទាំងអស់ចំនួនជាង១០០នាក់។ សហគមន៍បានបែងចែកជា៣ក្រុមសម្រាប់ផលិតស្រូវផ្កា រំដួលសិរីរាង្គ និងស្រូវពូជលក់មកឱ្យសហគមន៍ តែស្រូវទាំងអស់នោះដោយតម្រូវ មិនឱ្យមានការប្រើសារធាតុគីមីនោះឡើយ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា សហគមន៍របស់លោកក្រៅពីការផលិតស្រូវប្រភេទផ្ការំដួល គឺដាំបន្លែបង្ការផ្សេងៗ ចិញ្ចឹមមាន់ទា និងគោក្របីខ្លះផងដែរ។ តាំងពីបង្កើតសហគមន៍នេះមកបានធ្វើឱ្យសមាជិកក្នុងសហគមន៍មានជីវភាពធូរធារមួយកំរិត ដោយឡែ កសហគមន៍ក៏បានសន្សំប្រាក់ទិញបានម៉ាស៊ីនកិន ស្រូវ១គ្រឿង តម្លៃជាង១ម៉ឺនដុល្លារ សម្រាប់កិនស្រូវ ដែលប្រមូលទិញពីសមាជិកសហគមន៍ ដឹកអង្ករលក់នៅតាមទីផ្សារនានា និងទិញបានម៉ាស៊ីនសម្ងួតស្រូវមួយគ្រឿង ទិញដីសម្រាប់ សហគមន៍មួយកន្លែង បច្ចុប្បន្នបានសាងសង់រោងម៉ាស៊ីនកិនស្រូវ និងចាក់សាបទាំងខាងក្នុងទាំងបរិវេណខាងក្រៅមានសភាពធំទូលាយទៀតផង។
ស្ត្រីឈ្មោះ អន សាម៉េត ជាសមាជិកនៅក្នុងសហគមន៍កសិកម្មកសិករអណ្ដូងប្រេងក្រាំងលាវថ្មីខាងលើនេះ បានរៀបរាប់អំពីវិធីសាស្ត្រ នៃការផលិតស្រូវសិរីរាង្គផ្ការំដួលទៅតាមបច្ចេកទេសឲ្យដឹងផងដែរថា ការផលិតស្រូវសេរីរាង្គប្រភេទផ្ការំដួលនេះ ដោយខាងសហគមន៍តម្រូវឲ្យទិញគ្រាប់ពូជពីសហគមន៍យកទៅផលិត ឯកាផលិតស្រូវសេរីរាង្គផ្ការំដួលនេះដែរ ដំបូងឡើយគឺត្រូវយកស្រូវទៅសាបជាសំណាបហើយដកយកទៅស្ទូង ឱ្យមានជួរមានបន្ទាត់ត្រឹមត្រូវ និងដកគំលាតដើមសន្ទូងពីគ្នា ពី២តឹកទៅ៣តឹក នឹងត្រូវប្រើជីកំប៉ុស ដូចជាលាមកគោ ក្របី មាន់ ទា គឺហាមដាច់ខាតមិនអោយប្រើជីគីមី។
ចំណែកស្រូវដែលត្រូវលក់មកឱ្យសហគមន៍ គឺតម្រូវ ឲ្យស្ងួតល្អ រីឯតម្លៃវិញសហគមន៍ទិញ១,៧០០រៀល ក្នុង១គីឡូក្រាម។ ស្ត្រីរូបនេះ បានបញ្ជាក់ថា គាត់មានដីទំហំ២ហិកតាសម្រាប់ផលិតស្រូវផ្ការំដួលសេរីរាង្គ ជារៀងរាល់ឆ្នាំ លក់មកឲ្យសហគមន៍ ចំណែកទិន្នផ លវិញក្នុងទំហំដី២ហិកតានេះ គឺបានទិន្នផលពី៣ តោនទៅជាង៣តោនក្នុងមួយរដូវ។
ដោយឡែកស្ត្រីម្នាក់ទៀតដែលជាសមាជិកនៅក្នុងសហគមន៍ខាងលើនេះដែរនោះ គាត់បានបញ្ជាក់ប្រា ប់ឲ្យដឹងផងដែរថា គាត់បានផលិតគ្រាប់ពូជស្រូវផ្កា រំដួលនេះ រយៈពេលជាង៦ឆ្នាំមកហើយ នៅលើផ្ទៃដីចំនួន២ហិកតា ឯកាផលិតពូជស្រូវនេះដែរ គឺមិនប្រើជីគីមីនោះទេ ប្រើតែជីកំប៉ុសដូចជា លាមកគោ ក្របី មាន់ ទា តែប៉ុណ្ណោះ។ចំពោះការផលិតស្រូវពូជនេះដែរ គឺផលិតក្នុងផ្ទៃដីទំហំ២ហិកតា ដោយផលិតបា នក្នុងមួយរដូវ ពី៣តោនទៅ៤តោនអាស្រ័យទៅលើប្រភេទដីដែលមានជីជាតិល្អ ឬមិនល្អ។ចំពោះតម្លៃស្រូវពូជដែលលក់ទៅឲ្យសហគមន៍ បើស្រូវសើមល ក់ក្នុងមួយគីឡូក្រាមតម្លៃ១,៤០០រៀល ស្រូវហាលស្ងួតល្អតម្លៃ១,៦០០រៀលក្នុង១គីឡូក្រាម។
លោក សៅ លីន ប្រធានសហគមន៍កសិកម្មកសិករអណ្ដូងប្រេងក្រាំងលាវថ្មី លោកបានឲ្យដឹងផងដែរថា សហគមន៍នេះស្ថិតនៅក្នុងភូមិអណ្ដូងប្រេង ឃុំក្រាំង លាវ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ សហគមន៍របស់លោក បច្ចុប្បន្ននេះគឺផ្ដោតសំខាន់ ទៅលើការផលិតស្រូវផ្ការំដួល ដែលការផលិតនេះមានពីរប្រភេទទី១- ផលិតស្រូវសេរីរាង្គសម្រាប់កិនជាអង្ករលក់ចែកចា យនៅតាមទីផ្សារ ទី២-ផលិតស្រូវគ្រាប់ពូជផ្ការំដួល ដើម្បីលក់ជូនមកសហគមន៍ ហើយសហគមន៍ និងលក់ជូនសមាជិកជាដៃគូដែលបានសហការនៅ ឯស្រុកបរិបូណ៌។ចំពោះការផលិតស្រូវទាំងពីរប្រភេទនេះ គឺសហគមន៍តម្រូវឲ្យពួកគាត់ផលិតបែបធម្មជា តិដោយមិនមានប្រើសារធាតុគីមី គឺប្រើតែជីកំប៉ុសមួយមុខតែប៉ុណ្ណោះ។
ចំណែកបច្ចេកទេស នៃការធ្វើស្រូវទាំងពីរប្រភេទនេះវិញ គឺតម្រូវឲ្យពួកគាត់សាបជាសំណាប រួចហើយដកសំណាបយកមកស្ទូងជាជួរ នឹងប្រើជីកំប៉ុសតែមួ យមុខ នៅពេលដែលសមាជិកសហគមន៍ផលិតបាន សហគមន៍ទទួលទិញពីពួកគាត់ ក្នុងតម្លៃមួយពាន់ ១,៧០០រៀលក្នុង១គីឡូក្រាម សម្រាប់ស្រូវសិរីរាង្គដែលហាលស្ងួត។ដោយឡែកគ្រាប់ស្រូវពូជសហគ មន៍ទទួលទិញក្នុងតម្លៃ១,៦០០រៀលក្នុង១គីឡូក្រាម បើទោះជាតម្លៃស្រូវក្នុងទីផ្សារចុះថ្លៃក៏ដោយក៏ខាងស ហគមន៍នៅតែរក្សាតម្លៃនេះជូនសមាជិកសហគមន៍នៅតម្លៃថេរដដែល។
លោកប្រធានសហគមន៍ បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននៅក្នុងសហគមន៍របស់លោក សមាជិកស ហគមន៍ដែលផលិតស្រូវទាំងពីរប្រភេទនេះ មានផ្ទៃដីសរុបទំហំ៣០ហិកតា ដោយក្នុងមហិកតាទទួលបានទិន្នផលខ្ពស់បំផុត ប្រមាណជា២តោន។ ក្នុងមួយរដូវសហគមន៍របស់លោកប្រមូលទិញស្រូវសេរីរាង្គប្រភេទផ្ការំដួលពីសមាជិកសហគមន៍បានចំនួនពី៥០ទៅ៦០តោន កិនជាអង្ករលក់ចេញវិញគឺសហ គមន៍លក់បោះឱ្យម៉ូយ និងលក់ចែកជូនប្រជាពលរដ្ឋ ហូបក្នុងមូលដ្ឋាន តម្លៃលក់រាយក្នុងមួយគីឡូក្រាម ៣,៧០០រៀល លក់បោះឱ្យម៉ូយតម្លៃខុសគ្នាតែបន្តិ ចបន្តួចតែប៉ុណ្ណោះ។
ជាចុងក្រោយទាំងថ្នាក់ដឹកនាំសហគមន៍ក៏ដូចជាមាជិកសហគមន៍ទាំងអស់ សូមសំណូមពរដល់ប្រជា ពលរដ្ឋទាំងអស់មេត្តាជួយគាំទ្រនូវផលិតផលស្រូវអង្កររបស់ខ្មែរយើងគឺស្រូវផ្ការំដួល ដែលសហគមន៍របស់លោកបានធ្វើយ៉ាងសម្រិតសម្រាំង ដោយមិនមានប្រើជីគីមី សម្រាប់លក់ឱ្យបងប្អូនប្រជាពលរដ្ឋទិញយកទៅពិសាធានាថា និងមិនប៉ះពាល់ដល់សុខ ភាពបងប្អូននោះឡើយ៕