(ភ្នំពេញ)៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូត​ចិនប្រចាំកម្ពុជា ​ការរួមចំណែករប​ស់ចិនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈ​កសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័តនៅ​កម្ពុជា ​និងលើកកម្ពស់ការគ្របដណ្តប់ប្រព័ន្ធទូទាំងប្រទេស​ នឹងជួយកម្ពុជាឱ្យសម្រេចបានគោលដៅនូវអត្រាគ្របដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅតំបន់ទីក្រុងឱ្យបាន១០០% និងតំបន់ជនបទឱ្យបាន៧០% នាឆ្នាំ២០២៥។

លោក វ៉ាង វិនពិន លើកឡើងបែបនេះ ធ្វើឡើងក្នុង «វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ២០២៤» និងពិធីសម្ពោធ «សមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា» ដែលបានរៀបចំឡើង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ លោកបានលើកឡើង​បន្តថា ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា កំពុងតែបញ្ចេញអស់សមត្ថភាពរបស់ខ្លួន ដែលមានឧត្តមភាពខាងបច្ចេកវិទ្យា ជំរុញដាក់ឱ្យអនុវត្តនិងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោដ (Cloud Technology) និងការទូទាត់ប្រាក់ចល័ត។ល។ដែលជាបច្ចេកវិទ្យាបែបថ្មី នៅគ្រប់មុខរបរនិងវិស័យនៅកម្ពុជា ជួយប្រទេសកម្ពុជាក្នុងការលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។

លោកមានប្រសាសន៍ថា ការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា គឺចំពេលវេលាដែលត្រឹមត្រូវ បង្ហាញយ៉ាងកាន់តែច្បាស់អំពីការផ្តល់សារៈសំខាន់កាន់តែខ្លាំងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងកម្ពុជា ទាំងពីរ គឺជំហ៊ានដល់សំខាន់ការលើកកម្ពស់គុណភាពនិងបង្កើនឋានៈ (Upgrade) កិច្ច សហប្រតិបត្តិការរវាងចិន-កម្ពុជា នឹងបង្កើតបានជាទស្សនៈ វិស័យកាន់តែធំទូលំទូលាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន-កម្ពុជាប្រកបដោយចីរភាព ហើយក៏នឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លាដល់កម្ពុជា ក្នុងការសម្រេចបាននូវបរិវត្ត កម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា។

​លោកបានជំរុញដល់ សមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា​ បញ្ចេញឱ្យអស់តួនាទីជាស្ពានភ្ជាប់ទំនាក់ទន់ និង ការដឹកនាំសកម្មក្នុងការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងកម្ពុជា ដឹកនាំសហគ្រាសដែលជាសមាជិកឱ្យជីកកកាយឱ្យអស់កាលានុវត្តភាពសេដ្ឋកិច្ចឌីជីថលកម្ពុជា អភិវឌ្ឍទីផ្សារថ្មីនៃមុខរបរឌីជីថល សម្រេចបានការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះរវាងចិន-កម្ពុជា។ ​បន្ថែមពីនេះ ត្រូវពង្រឹង ការកសាងសមត្ថភាពអង្គភាពជាបន្តបន្ទាប់ ធ្វើឱ្យប្រសើរនូវយន្តការគ្រប់គ្រងផ្ទៃក្នុងជាបន្តបន្ទាប់ ផ្តល់សេវាគុណភាពល្អដល់អង្គភាពជាសមាជិក ជួយសហគ្រាសលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងជារួម និងលើកទឹកចិត្ត និងគាំទ្រអង្គភាពជាសមាជិកចាក់ឬ សឱ្យបានរឹងមាំនៅប្រទេសកម្ពុជា សកម្មក្នុងការទទួលខុសត្រូវលើបន្ទុកសង្គមកិច្ច ជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងចិន-កម្ពុជាឱ្យទទួលបានសមិទ្ធផល ជាផ្លែផ្កាកាន់តែល្អនិងកាន់តែច្រើន ដែលផ្តល់ជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ជំរុញការអភិវឌ្ឍចំណងមិត្តភាពជាប្រពៃណីរវាងចិន-កម្ពុជាឱ្យបានកាន់តែរឹងមាំជាលំដាប់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា នឹងរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន ក្នុងដែនសមត្ថិកិច្ចឌីជីថលបន្ថែមទៀត។ កិច្ចការនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន អាចពង្រីកកិច្ចសហការជាមួយដៃគូ នៃវិស័យឯកជនរបស់កម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សន្តិសុខសាយប័រ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្តថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកផ្លូវបន្ថែមសម្រាប់រៀបចំកិច្ចសហការ រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនខ្លួនឯង សំដៅបង្កើត និងបង្កើននវានុវត្តន៍ឌីជីថលក្នុងវិស័យជំនាញ ជំរុញលំហូរនៃទេពកោសល្យឌីឌីថល និងការបណ្តុះបណ្តាលជំនាញឌីជីថលថ្មីៗ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផងដែរ»​៕