(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានចេញប្រកាសទទួលស្គាល់ជាផ្លូវការ លោក ហ៉ឺ វីរៈ ជាអ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ជំនួសសម្ដេចចៅហ្វាវាំង គង់ សំអុល ដែលបានទទួលមរណភាព។ នេះបើតាមសេចក្ដីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងប្រកាសដដែលនេះ បានកំណត់ថា នៅពេលប្រកាសទទួលស្គាល់ហើយនោះ លោក ហ៉ឺ វីរៈ អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។
ខាងក្រោមនេះ ជាប្រកាសរបស់រដ្ឋសភា៖