(អូស្រ្តាលី)៖ លោក ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋខ្មែរថា កម្ពុជាជាប្រទេសទី៥ ដែលមន្ត្រីអូស្ត្រាលីបញ្ជាក់ថា ប្រជាពលរដ្ឋអូស្ត្រាលី ចាប់អារម្មណ៍ចង់ទៅរៀន ធ្វើការនិងធ្វើទេសចរណ៍ ច្រើនជាងគេ ខណៈមនុស្សមួយចំនួន មិនដែលបានទៅ ហើយគិតថា ប្រទេសកម្ពុជា នៅមានសង្គ្រាមនិង អសន្តិសុខនៅឡើយ។

សូមបញ្ជាក់ថា នាពេលកន្លងមក លោក ហ៊ុន ម៉ាណែត បានអញ្ជញើទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរស់នៅក្រៅប្រទេសរួមមាន ទ្វីបអាស៊ី អឺរ៉ុប និងអាមេរិចជាដើម លោកតែងតែបង្ហាញពីសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ភាពរុងរឿងនៃវប្បធម៌ សក្តានុពលនៃវិស័យទេសចរណ៍ ពាណិជ្ជកម្មនិងវិស័យផ្សេងៗរបស់កម្ពុជា។

លោក ហ៊ុន ម៉ាណែត ក៏បានគោរពអញ្ជើញមន្ត្រីសំខាន់ៗនៃប្រទេសផ្សេងៗ ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅបរទេស
ទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមស្តាប់ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ថ្លែងប្រាប់ពលរដ្ឋខ្មែរនៅទីក្រុងម៊ែលប៊ន៖