(អូស្រ្តាលី)៖ លោក ហ៊ុន ម៉ាណែត បានសម្តែងមោទនភាព ដែលមានប្រជាពលរដ្ឋខ្មែរចេញទៅរស់នៅក្រៅប្រទេស ដោយសារសង្គ្រាមហើយខិតខំប្រឹងប្រែង កសាងអនាគតនៅក្រៅប្រទេសបានជោគជ័យ ហើយងាកមកជួយដល់ប្រទេសកំណើតវិញ។
សូមបញ្ជាក់ថា នាពេលកន្លងមក លោក ហ៊ុន ម៉ាណែត បានអញ្ជញើទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរស់នៅក្រៅប្រទេស រួមមាន ទ្វីបអាស៊ី អឺរ៉ុប និងអាមេរិកជាដើម ហើយតែងតែសម្តែងមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស និងសូមឲ្យមានស្មារតីសាមគ្គីភាពជាតិខ្មែរ និងបង្កើននូវវប្បធម៌ជួយគ្នានៅក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូចំនួន២៣រូប ទៅធ្វើទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី ដើម្បីសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីនោះ ដើម្បីកិច្ចការងារមួយចំនួនផងដែរ។ ដំណើរទស្សនកិច្ចនេះ ត្រូវធ្វើឡើងរយៈពេល ១៣ថ្ងៃ។
សូមស្តាប់ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលី៖