Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៨ ខែតុលា ឆក់យកជីវិតមនុស្ស៣នាក់ និងរបួស១១នាក់

09-10-2016 07:16

(ភ្នំពេញ)៖ យោងតាមគេហទំព័ររបស់ អគ្គស្នងការនគបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៩លើក (យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១០នាក់និងរបួសស្រាល ម្នាក់។

គ្រោះថ្នាក់ទាំង៩លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូច ចំនួន២គ្រឿង រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន ១លើក បត់គ្រោះថ្នាក់១លើក ប្រជែង៤លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្ដាំ១លើក មិនគោរពសិទ្ធិ១លើកកត្តា យានយន្ដ១លើក ងងុយដេក ១លើក៕