(សៀមរាប)៖ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Jeremy Carew-Reid អគ្គនាយកនៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM) នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាបានផ្តោតសំខាន់ អំពីការងារថែទាំអាងស្ដុកទឹក ការស្ដារឡើងវិញនូវគម្របព្រៃឈើ ការងារអភិរក្ស និងថែរក្សារមណីយដ្ឋានអង្គរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕