(កំពង់ចាម)៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានចាត់តំណាងនាំយកថវិកាចំនួន ២លានរៀល ឧបត្ថម្ភដល់ក្មួយស្រី ឈ្មោះ ជិន និមល សិក្សានៅវិទ្យាល័យកោះសូទិន ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជាមួយគ្នានេះ លោក ហែម សុវត្ថិ បានលើកទឹកចិត្ត និងជំរុញឲ្យសិស្សថ្នាក់ទី១២ទាំងអស់នៅស្រុកកោះសូទិន ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ហើយអាចទទួលបាននិទ្ទេស A។
សូមជម្រាបថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់សរុប ១០៦,៣៥១នាក់ ត្រូវជា ៧៩% នៃចំនួនបេក្ខជនមកប្រឡង។
ក្នុងនោះរួមមាន និទ្ទេស A ចំនួន ២ ២១៦នាក់, និទ្ទេស B ចំនួន ៩ ៧០១នាក់, និទ្ទេស C ចំនួន ២២ ៦៧៥នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦នាក់៕