(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ចាប់ផ្ដើមព្រឹត្តិការណ៍ប្រណាំងទូក បង្ហាញជូនប្រជាពលរដ្ឋទស្សនាកម្សាន្ដ ខណៈក្នុងរាត្រីមានការប្រគុំមហោស្របតន្ត្រីល្បែងប្រជាប្រិ៍យជាច្រើន រយៈពេល២ថ្ងៃ។ ពិធីនេះក្រោមអធិបតីភាពលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពងស្ពឺ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តជាច្រើនរូប។

លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ទូកចូលរួមប្រណាំងជូនមហាជនទស្សនាមានចំនួន៧៤ទូក ក្នុងនោះទូកខ្នាតអន្តជាតិ ចំណុះ២២នាក់ផ្នែកបុរស ចំនួន០៧ទូក ទូកផ្កាចារផ្នែកបុរស ចំណុះ១២នាក់មានចំនួន១២ទូក ទូកផ្កាចារចំណុះ០៨នាក់ផ្នែកបុរសចំនួន៣៣ទូក ទូកត្នោតចណុះ០១នាក់ចំនួន០៦ទូក និងទូកខ្ទះចំណុះ០១នាក់ផ្នែកបុរសចំនួន១០ទូក នារីចំណុះ០១នាក់ចំនួន០៤ទូក។

លោកប្រធានមន្ទីរបន្ថែមថា ឆ្នាំនេះទូកទាំ៧៤ទូក មានប្រតិភូ និងគ្រូបង្វឹកចំនួន១៩៨នាក់ ក្នុងនោះស្រីចំនួន១០នាក់ កីឡាករ កីឡាការិនីបានចូលរួមចំនួន៧៣៩នាក់ ក្នុងនោះស្រីចំនួន៣២នាក់។

អាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាសន្តិសុខ សុវត្តិភាពឲ្យបានប្រសើរក្នុងនាមជាពលរដ្ឋល្អ និងការពារបរិស្ថាន ជាងនេះត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅសម្ភារមានតម្លៃផ្ទាល់ខ្លួនជៀសវាងមានការបាត់បង់ដោយប្រការផ្សេងៗ៕