(ភ្នំពេញ)៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិកទី៤៧ នឹងចូលមកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ ដោយមាន លោក ដូ ណាល់ត្រាំ ជាបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី កាមេឡា ហារីស ជាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យជំនួស លោក ចូ បៃដិន ដែលដកខ្លួនដោយសារបញ្ហាអាយុ និងវ័យកាន់តែចាស់។

មួយសប្ដាហ៍ចុងក្រោយនេះលទ្ធផលស្ទង់មតិជាបន្តបន្ទាប់បានបង្ហាញថា លោកស្រីហារីស បាននាំមុខលោកត្រាំ ក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។ ដូច្នេះតើលោកស្រី កាមេឡា ហារីស អាចយកឈ្នះលោក ដូ ណាល់ត្រាំ ដែរឬទេ?

វាគ្មិនកិត្តិយសដែលអញ្ជើញចូលរួមនៅក្នុងសប្ដាហ៍នេះគឺ៖

- លោក ម៉ារ យ៉ារិទ្ធិ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ
- ឯកឧត្តម សួន សេរីរដ្ឋា៖ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា

សូមកុំភ្លេចរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕