(តាកែវ)៖ ក្នុងថ្ងៃដំបូង (ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤) នៃការប្រណាំងទូកនៅក្រុងដូនកែវ ខេត្តតាកែវ មានភ្ញៀវទេសចរជាតិចំនួន៨៦,១២១នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន៦៣នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តតាកែវ។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឱ្យដឹងថា សម្រាប់សន្តិសុខនៅក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូកក្នុងក្រុងដូនកែវ គឺមានស្ថានភាពល្អប្រសើរមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់បានថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋមកលើកម្សាន្តបានយ៉ាងល្អប្រសើរ។
តែទោះបីជាយ៉ាងណា ក៏មានបញ្ហាតិចតួចបានកើតឡើងគឺការវង្វេងក្មេង ក៏ប៉ុន្តែមន្រ្តីមានសមត្ថកិច្ចបានរកឃើញប្រគល់ជូនអាណាព្យាបាលវិញ៕