(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ បានប្រកាស ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់មួយចំនួនដូចជា ស្ទឹងក្រាំងពន្លៃ ខាងក្រោមទំនប់អូរខ្យា ចាន់ថ្នាល អូក្រាំងអំបិល ត្រូវយកទុកដាក់ទៅលើ ក្មេងៗ ចាស់ជរា និងសត្វពាហៈនៈ ឲ្យបានខ្ពស់បំផុត ខណៈដែលជំនន់ទឹកភ្លៀង បន្ដធា្លក់គ្រប់តំបន់។
បើតាម Facebook ផ្លូវការរបស់ លោកអភិបាលខេត្ត បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ពីព្រោះពេលនេះទឹក បានហក់ខ្លាំង ដែលអាចបណ្តាលឲ្យមាននូវបញ្ហាផ្សេងៗ ជាងនេះទៅទៀត អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ ត្រូវតាមដានសភាការទឹកនេះ ឲ្យបានជាប់ជាប្រចាំ ក្នុងករណីត្រូវសង្រ្គោះបន្ទាន់ ប្រញាប់រាយការណ៍មកខេត្ត ដើម្បីមានវិធានការ ក្នុងការដោះស្រាយ៕