(រតនគិរី)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសសហការ ជាមួយកម្លាំងបរិស្ថាន និងកម្លាំងរដ្ឋបាលព្រៃឈើបរកែវ នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ បានចុះរឹបអូសឈើធ្នង់ជាច្រើនដុំដែល ក្រុមឈ្មួញដឹកមកគរលាក់ទុកនៅក្នុងដីឡូត៌មួយកន្លែង ស្ថិតក្នុងភូមិសើង ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី។
កម្លាំងសមត្ថកិច្ចជំនាញដែលបានចុះរឹបអូសឈើទាំងនេះ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីប្រើវិធានជំនាញ និងទទួលព័ត៌មានពីកម្លាំងសម្ងាត់ ព្រមទាំងមានការសម្របសម្រួលផ្លូវច្បាប់ពីតំណាងអយ្យការនោះ កម្លាំងចំរុះ បានចុះរឹបអូសជាក់ស្តែងតែម្តង។
សូមបញ្ជាក់ថា ឈើប្រណិតធ្នង់ទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចដឹកមករក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើបរកែវ ដើម្បីស្វែងរកម្ចាស់ឈើមកធ្វើការផាកពិន័យតាមច្បាប់៕