(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះពាក់ព័ន្ធនឹងករណី ដែលខ្លួនបានរកឃើញថា ក្រសួងការបរទេសកម្ពុជា មិនបញ្ជូនញត្តិរបស់គណបក្សនេះ ទៅកាន់ស្ថានទូតវៀតណាម។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សយុវជនកម្ពុជា ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែតុលានេះ។
សន្និសីទរបស់គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ពេជ្រ ស្រស់ នឹងចាប់ផ្ដើមពីម៉ោង០៨៖០០នាទីព្រឹក នៅភោជនីយដ្ឋាន ខេ ស៊ី ផ្លូវ៩៩ កែងផ្លូវ៤៥៨ សង្កាត់បឹកត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ញត្តិនៅស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីទាមទាឲ្យរដ្ឋាភិបាលវៀតណាម ប្រកាសជំហររបស់ខ្លួន ដោយបញ្ឈប់សកម្មភាពឈ្លានពានដល់ទឹកដីកម្ពុជា។
លោក ពេជ្រ ស្រស់ ក៏បានទុករយៈពេលមួយខែ ដើម្បីឱ្យស្ថានទូតវៀតណាមឆ្លើយតបផងដែរ ហើយបើនៅតែគ្មានការឆ្លើយតប លោកនឹងកៀងគរ កម្លាំងអ្នកស្នេហាជាតិ ធ្វើបាតុកម្ម ប្រឆាំងនឹងស្ថានទូតវៀតណាមតែម្តង៕
ខាងក្រោមនេះគឺជាសេចក្តីប្រកាសរបស់គណបក្សយុវជនកម្ពុជា៖