(ស្វាយរៀង)៖ វេលាម៉ោង ៩និង០០នាទី ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក បាននិងកំពុងប្រារព្ធពិធីប្រជុំត្រួតពិនិត្យ លទ្ធផលការងារត្រីមាសទី៣ និងទិសដៅត្រីមាសទី៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយស្រុករមាសហែក។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា ថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុក ឃុំ ភូមិ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ភូមិ ជាច្រើនរូបផងដែរ។
ក្នុងឱកាសលោក ប្រធាន បានប្រគល់កុំព្យូទ័រចំនួន១៧គ្រឿង និងព្រីនធ័រចំនួន១៧គ្រឿង ជូនដល់ស្រុកនិងឃុំទាំង១៦។