(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើការបណ្តេញចេញជនបរទេសចំនួន៨នាក់ ក្នុងនោះ ជនជាតិវៀតណាមចំនួន៧នាក់ (ប្រុស) ចេញពីកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត និងជនជាតិម៉ាឡេស៊ី ចំនួន ០១ នាក់ប្រុស ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនបរទេសទាំង ០៨ នាក់ ខាងលើបានលួចឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់(គ្មានលិខិតឆ្លងដែន) នៅខេត្តកំពង់ស្ពឺ ខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ៕