ឧត្តមសេនីយ៍ឯក អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៥៨ឆ្នាំ
29-10-2024 16:15
(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងថា ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលមរណភាព នៅថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣៨នាទី ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
ព័ត៌មាននេះចាត់ទុកជាការជូនដំណឹង និងសូមអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ចូលរួមបុណ្យសព ឯកឧត្តម ឧត្តមសេនីយ៍ ឯកសាស្ត្រាចារ្យ ឱ្យបានច្រើនកុះករ ដើម្បីជាការចូលរួមរំលែកមរណទុក្ខ និងចូលរួមបច្ច័យបុណ្យតាមសទ្ធាជ្រះថ្លា។
សូមជម្រាបជូនថា សពនឹងត្រូវដំកល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕