(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើយចំនួន៨លើក (យប់៧លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ របួសធ្ងន់ចំនួន៩នាក់ និងរបួសស្រាលចំនួន៣នាក់។
គ្រោះថ្នាក់ទាំង៨លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង រថយន្ដធុនធំ១គ្រឿង អ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន៣លើក ប្រជែង៦លើក ស្រវឹង២លើក មិនប្រកាន់ស្ដាំ១លើក មិនគោរពសិទ្ធិ៣លើក ៕