(ភ្នំពេញ)៖ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ក្រោមប្រធានបទ «សក្ដានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណសម្បត្តិ» នឹងប្រារព្ធឡើងនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប, នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។

វេទិកានេះមានគោលបំណងចូលរួមលើកកម្ពស់និងផ្លាស់ប្ដូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា ជំរុញរំហូរទេសចរនិងទាក់ទាញវិនិយោគិនឥណ្ឌាមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា និងដើម្បីចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤» និង «ឆ្នាំទស្សនាសៀមរាប ២០២៤»៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖