(ភ្នំពេញ)៖ អ្នកវិភាគ និងតាមនយោបាយអន្តរជាតិ២រូប ក្នុងនោះគឺ លោកបណ្ឌិត ប្រាក់ សម្ផស្ស និង លោក ថុង ម៉េងដាវិត បានបង្ហាញការយល់ឃើញដូចគ្នា សមាជិកអាស៊ានទាំង៩ មិនបានមិនអើពើក្នុងការចូលរួមចំណែកដោះស្រាយភាពជាប់គាំងនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។ ការលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បន្ថែមពីនេះអ្នកស្រាវជ្រាវ និងវិភាគនយោបាយជាតិ និងអន្តរជាតិទាំង២រូប បានបង្ហាញការយល់ឃើញដូចគ្នាថា ការប្រៀបធៀបរវាងរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ គឺមិនសមស្របឡើយ ដោយសារតែបុព្វហេតុនៃការធ្វើរដ្ឋប្រហារខុសគ្នា និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក៏ខុសគ្នាផងដែរ។ វាគ្មិនទាំង២ បានបញ្ជាក់ច្បាស់ៗថា អាស៊ានពិតជាចង់ដោះស្រាយភាពជាប់គាំងនយោបាយនៅមីយ៉ាន់ម៉ាខ្លាំងណាស់ ព្រោះការសម្រេចជាច្រើនរបស់អាស៊ាន គឺចាំបាច់មានសំឡេងគាំទ្រជាឯកច្ឆន្ទ ពោលគឺ ១០លើ១០សំឡេងទើបអាចធ្វើសេចក្ដីសម្រេចរួមបាន។ ដូច្នេះការជាប់គាំងនយោបាយនៅមីយ៉ាន់ម៉ា ក៏បង្កផលប៉ះពាល់ដល់សមាជិកអាស៊ានដទៃទៀតដូចគ្នា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖