(ភ្នំពេញ)៖ លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញការយល់ឃើញថា មានកត្តាសំខាន់២ ដែលនាំឱ្យភាពជាប់គាំងនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា អូសបន្លាយរយៈពេលយូរបែបនេះ។ អ្នកសិក្សាស្រាវជ្រាវខាងលើ បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

សម្រាប់កត្តា២ចំណុច ដែលលោក ថុង ម៉េងដាវីត សង្កេតឃើញគឺ បញ្ហាដែលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មិនព្រមអនុញ្ញាតឱ្យប្រេសិតពិសេសរបស់អាស៊ានចូលទៅជួបជាមួយភាគីពាក់ព័ន្ធ ក្នុងវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា និងដោយសារតែប្រទេសមីយ៉ាន់ម៉ា ជាប្រទេសមួយដែលប្រមូលផ្ដុំទៅដោយជនជាតិភាគតិចច្រើនក្រុម ដែលនេះជាបញ្ហានាំឱ្យលំបាកក្នុងការចរចាស្វែងរកចំណុចរួមពិតប្រាកដមួយ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖