ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដាក់រដ្ឋមួយទៀត គឺរដ្ឋ Georgia ត្រៀមទប់ទល់នឹងព្យុះកំណាច ខណៈសម្លាប់មនុស្សកើនដល់ជាង៣០០នាក់
07-10-2016 18:49
(អាមេរិក)៖ យោងតាមព័ត៌មាន CNN បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រកាសដាក់រដ្ឋមួយទៀត គឺរដ្ឋ Georgia ត្រៀមទប់ទល់នឹងព្យុះកំណាច Hurricane Matthew ខណៈសម្លាប់មនុស្សនៅប្រទេសហៃទី កើនឡើងដល់ជាង៣០០នាក់។ ការប្រកាសដាក់រដ្ឋ Georgia នេះគឺជារដ្ឋទី៣ហើយ បន្ទាប់ពី Florida និងរដ្ឋ South Carolina។
នៅវេលាម៉ោងនេះ ម៉ោងសហរដ្ឋអាមេរិក ខ្យល់កំណាច Hurricane Matthew បានកំពុងបោកបក់នៅរដ្ឋ Florida ក្នុងល្បឿន២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
អាជ្ញាធរអាមេរិកប្រកាសថា ប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរនៃរដ្ឋផ្ល័ររីដា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក៏ដូចជា ជម្លៀសខ្លួនចេញពីតំបន់ ដែលអាចនឹងទទួល រងការវាយប្រហារដោយខ្យល់ព្យុះមួយនេះ៕