Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នឹងប្រគល់រង្វាន់ជូនដល់អ្នកឈ្នះ នៅព្រឹកស្អែកនេះ, Fresh News TV នឹងផ្សាយបន្តផ្ទាល់

07-10-2016 18:34

(ភ្នំពេញ)៖ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៨ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នឹងធ្វើការប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី១០នាក់ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ នៅវិមានសន្តិភាព។ កម្មវិធីនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក ដួង តារា ប្រធានក្រុមការងារ Facebook របស់សម្តេចតេជោ ហ៊ុន សែន ហើយនឹងមានផ្សាយបន្តផ្ទាល់តាមរយៈ Fresh News TV។

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦  នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៨ ដែលជាវគ្គពិសេសប្រចាំឆមាស បានស្វែងរកឃើញជយលាភី Top-10 ហើយដោយស្នាដៃពួកគេត្រូវបានដាក់ឱ្យ សាធារណជន និងអ្នកគាំទ្រស្នាដៃគំរូល្អយុវជនចូលរួមបោះឆ្នោត ចុច (Like) នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន ដើម្បីជ្រើសរើសជ័យលាភីលេខ១ (Top-1) បន្តទៀត ចាប់ពីថ្ងៃទី ៥-៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» ក្នុងបំណងជំរុញយុវជន យុវនារី ឲ្យក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្ត ឲ្យពួកគេចូលរួមនៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើនក្នុងកិច្ចការសង្គម៕