(ភ្នំពេញ)៖ គរុវិជ្ជាចារ្យ កវីនិពន្ធ វ៉ែន សុន ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី៣ និងជ័យលាភីកវីនិពន្ធអាស៉ីអាគ្នេយ៍ឆ្នាំ២០២០ បានទទួលមរណភាព ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ នៅមុននេះបន្តិច នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹង របស់សមាគមអ្នកនិពន្ធខ្មែរ។

សូមជម្រាបថា គរុវិជ្ជាចារ្យ កវីនិពន្ធ វ៉ែន សុន (រិត សុន្ទសារី) ជាសាស្រ្តាចារ្យផ្នែកកំណាព្យ អតីតតន្រ្តីករវង់ភ្លេងរាជតម្រួតភិរម្យ និងជាអ្នកនិពន្ធទំនុកចម្រៀងបទ «លលកវាយំ» ដ៏ល្បីល្បាញ បកស្រាយដោយលោកស្រី សូ សាវឿន។ ក្រុមភ្លេងរបស់លោក គឺជាអ្នកនាំចូលចង្វាក់សារ៉ាវ៉ាន់ មកថតជាថាសចម្រៀង នៅភ្នំពេញដំបូងបង្អស់ កាលពីឆ្នាំ១៩៦០៕