Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលករ-ពលការិនីខ្មែរ ២នាក់ នឹងធ្វើដំណើរមកដល់កម្ពុជាវិញ ក្រោយអន្តរាគមន៍ពីស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី

07-10-2016 16:23

(ភ្នំពេញ)៖ ពលករ និងពលការិនីខ្មែរ២នាក់ នឹងធ្វើដំណើរត្រលប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃស្អែក ក្រោយពីមានការ អន្តរាគមន៍ពីស្ថាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាចុះផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ។

សូមជម្រាបថា ពលករ-ពលការិនីខ្មែរ ទាំង២នាក់នេះ​ នឹងមកដល់ព្រលានយន្តអន្តជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០៧៖៣៥នាទីព្រឹក តាមជើងយន្តហោះលេខ AK 536៕