Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតបានវត្ថុតាងគ្រឿងញៀន៥កញ្ចប់

07-10-2016 16:18

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាមុខសញ្ញាសេពគ្រឿងញៀន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន៥កញ្ចប់ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក ចាប សុផាឬទ្ធី ស្នងការរងនគរបាលខេត្តបានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៧ ខែតុលានេះថា ក្រោយពីមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត ទើបកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ រហូតឈានមកការឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់។

លោកបន្តថា ជនសង្ស័យ ទី១ ឈ្មោះ ហេង សុផាណា ភេទប្រុស អាយ២៤ឆ្នាំ (ជួញដូរ) រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ, ទី២ ឈ្មោះ គឹម ឆេង ភេទប្រុស ៣២ឆ្នាំ (ជួញដូរ) រស់នៅភូមិរោងម៉ាស៊ិន សង្កាត់អូរអំបិល, ទី៣ ឈ្មោះ ភោគ ហាន់ហ្វា ហៅឡូ ភេទប្រុស អាយុ១៨ឆ្នាំ (ជួញដូរ) រស់នៅភូមិ សែសិន សង្កាត់អូរអំបិល,ទី៤ ឈ្មោះ ម៉ាត់ ណៃ ភេទប្រុស អាយុ២១ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិ សែសិន សង្កាត់អូរអំបិល, និងទី៥ ឈ្មោះ យ៉ា លឹម ភេទប្រុស អាយុ ១៨ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិសែសិន សង្កាត់អូរអំបិល។

សមត្ថកិច្ចជំនាញបានបន្ថែមថា ជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើនេះពិតមែន។បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿងជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវិធីវច្បាប់៕