(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងនឹងដាក់ផ្សព្វផ្សាយ ស្ប៉តអប់រំទាក់ទិននឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំនួនបីទៀត ដែលជាជំនួយពីក្រុមហ៊ុនបរទេស លើទឹកប្រាក់២ម៉ឺន៥ពាន់ដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រូតពិនិត្យ អនុវត្តច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក ប្រឆំាងខែកញ្ញា កាលពីរសៀលថ្ងៃទី៦ខែតុលា នៅទីស្តីការក្រសួងថាក្រសួងក៏បានជួបជាមួយតារាចម្រៀងល្បីៗ រួចហើយដើម្បីធ្វើការផ្សព្វផ្សាយ ពន្យល់តាមរយៈស្ប៉ត អប់រំពីច្បាប់ ចរាចរណ៍ផ្លូវគោកផងដែរ ។
លោកថា «នៅថ្ងៃទី៧ខែធ្នូខាង មុខនេះ ក្រសួងនឹងចេញស្ប៉តចំនួនបីទាក់ទង និងការបើកបរ ក្រោមឥទ្ធិពលជាតិគ្រឿងស្រវឹង»។
លោកបញ្ជាក់ថា «ពេលនេះក្រសួងកំពុងរៀបចំស្ប៉តទំាងនេះ។ ហើយនៅពេលចប់ក្រសួងនឹងដាក់ ជូនគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកពិនិត្យនិងកែសម្រួល។
ស្ប៉តទាក់ទិនឹងការអប់រំស្តីពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ចំណាយថវិកាដោយក្រុមហ៊ុន បរទេសក្នុងនោះស្ប៉តចំនួនសរុប ថវិកាចំនួន២ម៉ឺន៥ពាន់ដុល្លារ»។
ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រីក៏បានឲ្យដឹងថា ក្រសួងត្រៀមធ្វើស្ប៉តអប់រំចំនួន៩ សម្រាប់ចាក់ផ្សាររយៈពេលមួយឆ្នាំ។ ក្នុងខ្លឹមសារ ស្ប៉តទាក់ទងនឹងគ្រឿងស្រវឹង គ្រឿងញៀន ការបើកបរមិនពាក់មួយសុវត្ថិភាព ខ្សែក្រវ៉ាត់បើលឿន។ល។ សម្រាប់ស្ប៉តទំាងអស់ត្រូវបាន ក្រុមហ៊ុនបរទេសជូនក្នុងទំហំទឹក ប្រាក់៨ម៉ឺនដុល្លារ។
ក្នុងកិច្ចប្រជុំនោះដែរលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ ថុលក៏បានលើកឡើងថាក្រសួងបានបង្កើតគណៈកម្មការ ត្រូតពិនិត្យយានយន្តកែច្នៃ ខុសបច្ចេកទេសរួចហើយ និងបានដាក់អវសាននុវាទកាលពី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមក ប៉ុន្តែយើងមិនទាន់កាត់ទ្រុងរថយន្តនៅ ឡើយទេ។
លោកថាពេលនេះក្រសួងត្រៀមសេចក្តីសម្រេច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន ចេញរួចហើយ ដែលដឹកនំាដោយលោក សេង ជួន ប្រធានគណៈកម្មការ ត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស ហើយគណៈកម្មការ ត្រួតពិនិត្យក៏បានបង្កើតនៅតាមបណ្តាខេត្តរូចហើយដែរ។
លោកបញ្ជាក់ថា «យើងនឹងចាប់ផ្តើមអនុវនៅពេលខាងមុខឆាប់ៗនេះ ដើម្បីចាប់រថយន្តនោះត្រួតពិនិត្យទំងន់ និងបច្ចេកទេស បើខុសនឹង អាកាត់ទ្រុងជូនដោយមិនគិតថ្លៃ។ យើងចុះទៅមានព្រះរាជអាជ្ញា ទៅជាមួយផងដែរ និងសមត្ថកិច្ចផងដែរ»៕