(ភ្នំពេញ)៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអនុញ្ញាតឱ្យ លោក PARK Sung Man ប្រធានក្រុមប្រឹក្សាខេត្ត Gyeongsangbuk-do ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងកិច្ចជំនួបនោះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម ទី សុគន្ធ លេខាធិការគណ:កម្មការទី៥ ឯកឧត្តម ដុំ យុហៀង សមាជិកគណ:កម្មការទី៥ ព្រមទាំងឯកឧត្តម លោកជំទាវ ជាជំនួយការមួយចំនួនផងដែរ៕